2024-07-01
SME News
2024-07-01
SME News
ភ្នំពេញ៖ ក្នុងពិធីអបអរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យដឹងថា ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គ្រោងនឹងមកបណ្តាក់ទុនវិនិយោគបើករោងចក្រផលិតរថយន្តនៅកម្ពុជា។
ថ្លែងនៅចំពោះមុខម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកចូលរួមជិត៥ពាន់នាក់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតីបញ្ជាក់យ៉ាងដូច្នេះថា៖«ឥឡូវ បន្តិចទៀត ដែលព័ត៌មានមក គឺមានក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនមួយ គ្រោងមកដាក់ទុនដើម្បីរៀបចំផលិតរថយន្តនៅកម្ពុជា។ នេះគឺជាជោគជ័យមួយ។
បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុន Ford, Toyota, GTV Motor និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ជាដើម ដែលបាននិងកំពុងបើកដំណើរការរោងចក្រដំឡើងផលិតរថយន្ត គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ច និងខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត ក្រុមហ៊ុនធំៗដែលមកបណ្ដាក់ទុននៅកម្ពុជា នឹងភ្ជាប់ជាមួយក្រុមហ៊ុនធុនកណ្ដាល និងក្រុមហ៊ុនធុនតូចនៅកម្ពុជា ដើម្បីជាធាតុផ្សំនៃខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុផ្សំផ្សេងៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី