SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ចុះហត្ថលេខាលក់ម្ទេសស្ដង់ដា ឱ្យក្រុមហ៊ុនកសិដ្ឋានគីរីទេស


សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ចុះហត្ថលេខាលក់ម្ទេសស្ដង់ដា ឱ្យក្រុមហ៊ុនកសិដ្ឋានគីរីទេស
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ «ម្ទេសស្តង់ដាសុវត្ថិភាពចំនួន ១០០០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេស បន្ទាប់ពីសហគមន៍កសិកម្មទំនើបនៅខេត្តពោធិ៍សាត់មួយនេះ ត្រូវបានបង្កើតឡើងជាផ្លូវការ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

តាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា បើមិនមានអ្វីប្រែប្រួលទេ សហគមន៍ទំនើបនេះ គ្រោងនឹងចាប់ផ្តើមផលិតកម្មតាមកិច្ចសន្យាក្នុងអំឡុងពេល ២ខែខាងមុខ និងអាចចាប់ផ្តើមប្រមូលផលដំបូងនៅមុនដំណាច់ឆ្នាំ២០២៥ ផងដែរ។

គួរបញ្ជាក់ថា សហគមន៍កសិកម្មទំនើប «ម្ទេសដំណាក់ទ្រយឹង» ត្រូវបានបង្កើតជាផ្លូវការ តាមរយៈមហាសន្និបាតកំណើតដំបូងរបស់ខ្លួន ដោយមានសមាជិកចំនួន ១៨១គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំម្ទេសចំនួនប្រមាណ ៥២ហិកតា។ សមាជិកនៃសហគមន៍នេះ គឺសុទ្ធតែជាអតីតយុទ្ធជន ដែលទទួលបានដីសម្បទានសង្គមកិច្ចពីតំបន់អភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នៃស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599