2025-05-29
ឃី ភារៈ
2025-05-29
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា ស្នើដល់ភាគីជប៉ុនបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសាងសមត្ថភាពលើការងារផ្លូវដែក ឡូជីស្ទីក និងការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា តាមរយៈការស្នើឱ្យមានការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន MPWT ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន (MLIT) ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ។
ក្នុងដំណើរទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល អំពីគម្រោងពង្រឹងសមត្ថភាពការសម្របសម្រួល សម្រាប់ការកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា (CLIP3) ដែលដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ បានជួបពិភាក្សាជាមួយឯកឧត្តម FURUKAWA Yasushi អនុរដ្ឋមន្ត្រីនៃ MLIT។ ឯកឧត្តម FURUKAWA Yasushi បានឯកភាពចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំ MoU សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។
ទន្ទឹមនឹងនេះ ឯកឧត្តម FURUKAWA Yasushi បានបញ្ជាក់ថា ភាគីជប៉ុន នឹងចាត់ឱ្យក្រុមការងារបច្ចេកទេស ទំនាក់ទំនងជាមួយភាគីកម្ពុជា ដើម្បីពិភាក្សាលម្អិតលើការរៀបចំខ្លឹមសារ MoU សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យផ្សេងៗជាមួយកម្ពុជា ដើម្បីចូលរួមការអភិវឌ្ឍលើការកសាងសមត្ថភាព និងការជួយអភិវឌ្ឍន៍គោលនយោបាយផងដែរ។ ជាមួយគ្នានេះ លោកជំទាវ កុយ សុដានី បានអរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះការបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជាកន្លងមក តាមរយៈ JICA លើការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុជាច្រើន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី