2024-05-24
គិត បុប្ផា
2024-05-24
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានស្នើឱ្យជប៉ុនពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ឱ្យទាន់ពេលវេលា និងជំរុញគម្រោងសិក្សាកំពង់ផែក្រុងព្រះសីហនុនេះ ឱ្យក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទិក នៅឆ្នាំ២០៥០។ ការស្នើឱ្យភាគីជប៉ុន ពន្លឿនការអនុវត្តគម្រោងទាំងនេះ ក្នុងគោលដៅជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ជាមួយ ឯកឧត្តមអនុប្រធានទី១ CDC ឯកឧត្តម Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានមានប្រសាសន៍ថា នឹងជំរុញឱ្យភាគីពាក់ព័ន្ធអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យបានកាន់តែឆាប់រហ័ស ដើម្បីឱ្យគម្រោងនេះអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមរដ្ឋមន្ត្រី Saito TETSUO ក៏នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេ ធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទិក នៅឆ្នាំ២០៥០ ផងដែរ ដើម្បីឱ្យការសិក្សាគម្រោងនេះចាប់ផ្តើមឆាប់ៗ នាពេលដ៏ខ្លីខាងមុខ។
បើតាមការចុះផ្សាយរបស់ CDC ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំណរគុណជប៉ុន ដែលតែងតែចូលរួមកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាក់ស្តែង នៅដើមអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានសម្ពោធ និងបើកការដ្ឋានដែលជាជំនួយរបស់ជប៉ុនជាបន្តបន្ទាប់ រួមមាន៖ ផ្លូវជាតិលេខ៥, ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋានលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី២ ជំហានទី១ ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី