SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្មវិធីផ្ដល់ដី៖ អភិបាលខេត្តកណ្ដាល ណែនាំឱ្យមេឃុំ-ចៅសង្កាត់ ពិនិត្យពាក្យស្នើដុំដីរបស់ពលរដ្ឋឱ្យច្បាស់លាស់


កម្មវិធីផ្ដល់ដី៖ អភិបាលខេត្តកណ្ដាល ណែនាំឱ្យមេឃុំ-ចៅសង្កាត់ ពិនិត្យពាក្យស្នើដុំដីរបស់ពលរដ្ឋឱ្យច្បាស់លាស់
A+ A-

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំឱ្យមេឃុំ និងចៅសង្កាត់ក្នុងខេត្ត ត្រូវពិនិត្យឱ្យបានច្បាស់លាស់នូវប្រជាពលរដ្ឋ ដែលបានមកដាក់ពាក្យស្នើសុំដី ក្នុងកម្មវិធីផ្ដល់ដី ការពារព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព និងដើម្បីធានាថាប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំដី គឺជាពលរដ្ឋដែលក្រីក្រគ្មានដីសម្រាប់សាងសង់លំនៅឋាន និងគ្មានដីសម្រាប់ធ្វើអាជីវកម្ម។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារ ខែកុម្ភៈ ឯកឧត្តម គួច ចំរើន បានបន្ថែមថា កម្មវិធីនេះ នឹងផ្តល់ដីនៅក្នុងតំបន់មួយចំនួនដល់អ្នកក្រីក្រគ្មានដីពិតប្រាកដ ប្រកបដោយសមធម៌ ដើម្បីរួមគ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់អាស្រ័យផល និងការការពារព្រៃ និងដីរដ្ឋសម្រាប់ការអភិវឌ្ឍដោយចីរភាព។ ចំពោះ ការដាក់ពាក្យស្នើសុំដី គឺធ្វើឡើងដោយឥតគិតថ្លៃនៅសាលាឃុំ-សង្កាត់ដែលប្រជាពលរដ្ឋរស់នៅ ក្នុងនោះរដ្ឋបាលឃុំ-សង្កាត់ ត្រូវបង្កើតក្រុមការងារកិច្ចថ្នាក់ឃុំ-សង្កាត់ ដឹកនាំដោយមេឃុំ-ចៅសង្កាត់ ដែលមានការចូលរួមពីក្រុមប្រឹក្សាឃុំ-សង្កាត់ មេភូមិ ចាស់ព្រឹទ្ធាចារ្យ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យភាពសមស្រប និងជ្រើសរើសបុគ្គលមានសិទ្ធិទទួលដីឱ្យបានត្រឹមត្រូវតាមគោលការណ៍ជាធរមាន។

អភិបាលខេត្តកណ្ដាល បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដាក់ឱ្យដំណើរការ «កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព» ដើម្បីបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋ តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចដល់ពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ ពិសេសការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី