2025-06-01
ឃី ភារៈ
2025-06-01
ឃី ភារៈ
ភ្នំពេញ៖ យុទ្ធសាស្ត្រចត្រាវិស័យបរិស្ថាន ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន មានចក្ខុវិស័យធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។ យុទ្ធសាស្ត្រនេះ មានបេសកកម្មចំនួន៣ រួមមាន៖ បេសកកម្មទី១. គឺពង្រឹងក្របខណ្ឌគតិយុត្ត និងគោលនយោបាយពាក់ព័ន្ធនឹងបរិស្ថាន ទឹក ដី ខ្យល់ ជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និងការទូតបៃតង។
រីឯបេសកកម្មទី២. លើកកម្ពស់ការវិនិយោគបៃតង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធថាមពលស្អាត ផលិតកម្មវៃឆ្លាត ការដឹកជញ្ជូនបៃតង ការគ្រប់គ្រងសំរាមសំណល់រឹង រាវ ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ការគ្រប់គ្រងគុណភាពខ្យល់ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការពង្រីកលំហបៃតង និងការគាំទ្រសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។
និងបេសកកម្មទី៣. បន្តអភិវឌ្ឍស្ថាប័ន បង្កើនសមត្ថភាពមន្ត្រីជំនាញ និងចំណេះដឹងបច្ចេកទេស ទាំងការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើផ្នែកបរិស្ថាន ការអភិវឌ្ឍបៃតង សន្តិសុខទឹក ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី