SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យរោងចក្រកែច្នៃផ្លែស្វាយ នៅខេត្តព្រះសីហនុ ពង្រីកខ្សែច្រវាក់ផលិតកម្មនាំចេញ


ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យរោងចក្រកែច្នៃផ្លែស្វាយ នៅខេត្តព្រះសីហនុ ពង្រីកខ្សែច្រវាក់ផលិតកម្មនាំចេញ
ពាណិជ្ជកម្ម

2025-03-29

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-03-29

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យមា្ចស់រោងចក្រកែច្នៃដំណាប់ស្វាយ Sengda Cambodia Exchange ពង្រីកខ្សែច្រវាក់ផលិតកម្ម និងទាក់ទាញវិនិយោគិនមកបង្កើតរោងចក្របន្ថែមទៀត ដើម្បីផ្តល់ទីផ្សារដល់កសិករដាំស្វាយ តាមរយៈការកែច្នៃស្វាយកែវរមៀតសម្រាប់នាំចេញ និងចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ច។

រោងចក្រកែច្នៃដំណាប់ស្វាយ ដែលមានទីតាំងនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នេះ មានសមត្ថភាពទទួលកែច្នៃស្វាយកែវរមៀតចំនួន ១០០តោន ក្នុងមួយថ្ងៃ និងមានទីផ្សានាំចេញទៅកាន់ទីប្រទេសចិន។ រោងចក្រនេះ បានផ្តល់ការងារដល់ពលរដ្ឋខ្មែរចំនួន ៤០០នាក់ ដែលទទួលបានប្រាក់ខែចន្លោះពី ២៨០ដុល្លារ ដល់ជិត ៤០០ដុល្លារ។ បច្ចុប្បន្ន រោងចក្រកំពុងត្រូវការកម្មករចំនួន ២០០-៣០០ នាក់បន្ថែម ដោយលើកទឹកចិត្តឱ្យកម្មករនៅទីនេះជួយប្រមែប្រមូលបងប្អូន សាច់ញាតិដែលមិនទាន់មានការងារធ្វើនៅតាមបណ្តាខេត្តផ្សេង មកធ្វើការនៅក្នុងរោងចក្រនេះ ដោយក្នុងនោះទទួលបានកន្លែងស្នាក់នៅ និងអាហារផងដែរ។

នាឱកាសចុះពិនិត្យរោងចក្រខាងលើដោយផ្ទាល់របស់ ឯកឧត្តម គង់ ចាន់វាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកអភិបាលរងស្រុកកំពង់សីលា និងប្រធានមន្ទីកសិកម្មខេត្ត បងប្អូនកម្មករ បានបង្ហាញពីក្តីរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាលដែលបង្កលក្ខណៈឱ្យក្រុមហ៊ុនមកបោះទុនវិនិយោគផ្តល់ការងារធ្វើ និងប្រាក់ខែសមរម្យសម្រាប់ចិញ្ចឹមជីវភាព និងរស់នៅជួបជុំក្រុមគ្រួសារ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី