2024-06-24
គិត បុប្ផា
2024-06-24
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា ស្នើសុំអង្គការសុខភាពពិភពលោក បន្តគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីឱ្យកម្ពុជាអាចដោះស្រាយបញ្ហាសុខភាព និងបម្រែបម្រួលអាកាសធាតុ ឆ្លើយតបទៅនឹងសេចក្តីសម្រេចជាសកលរបស់សន្និបាតអង្គការសុខភាពពិភពលោក។ ការស្នើសុំជំនួយនេះ លើកឡើងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងជំនួបជាមួយឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ូ ព្យូកាឡា ប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក ការស្នើសុំជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នេះ ក៏ដើម្បីឆ្លើយតបទៅនឹងកម្មវិធីការងារទូទៅទី១៤ ថ្មីរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០២៥-២០២៨។ កម្មវិធីថ្មីនេះ មានគោលបំណងលើកកម្ពស់ការការពារសុខភាព និងសុខុមាលភាពសម្រាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង។
ឯកឧត្តមវេជ្ជបណ្ឌិត សាអៀ ម៉ាអ៊ូ ព្យូកាឡា បានលើកឡើងថា អង្គការពិភពលោក នឹងសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីគាំទ្រយ៉ាងមុតមាំ និងជំរុញការអនុវត្ត «ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលបំណងឆ្លើយតបបញ្ហាប្រឈម ពិសេសជំងឺរាតត្បាតជាយថាហេតុនានា កើតឡើងនាពេលអនាគត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជឿជាក់ថាបេសកកម្មការងាររបស់អង្គការសុខភាពពិភពលោក នឹងរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ អង្គការសុខភាពពិភពលោក បានចូលរួមចំណែកគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា រហូតមក ដែលរួមមានទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ពិសេសក្នុងកាលៈទេសៈការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះជាការបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី