2024-12-30
ទូច សូរិយា
2024-12-30
ទូច សូរិយា
ភ្នំពេញ៖ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងចាប់ផ្តើមចាប់ពីម៉ោង ៣:00នាទីរសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់វេលាឆ្លងឆ្នាំសកល២០២៥។ គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍នៃការអបអរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើកនឹងការបង្ហាញវិសេសភាពនៃ«អត្តសញ្ញាណ» និងជ័យជម្នះ ពិសេសការលើកតម្កើន «មោទនភាព»ក្នុងភាពជាប្រជាជាតិមួយ។
ជាមួយគ្នានេះ ព្រឹត្តិការណ៍ «សាទរកម្ពុជា» គឺជាការអបអរសាទរនូវគុណតម្លៃរួមគ្នា ដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ ព្រឹត្តិការណ៍នេះ ក៏ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន ដែលបង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោមទង់នៃ «ព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម។
គណៈកម្មការរៀបចំ បានអំពាវនាវអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយទៅកាន់សាធារណជនឱ្យបានទូលំទូលាយ ដើម្បីចូលរួមព្រឹត្តិការណ៍ «សាទរកម្ពុជា» ឱ្យបានច្រើនកុះករ។ ចំពោះព័ត៌មានបន្ថែម និងចុះឈ្មោះ អាចទំនាក់ទំនងមកកាន់៖ ០៩៥ ៣២៧ ១៩៤ ឬ ០៩៣ ៦៥៤ ៦០៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី