SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ពង្រីកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជាមួយចិន ដើម្បីពង្រឹងការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី


កម្ពុជា ពង្រីកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជាមួយចិន ដើម្បីពង្រឹងការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី
ធនាគារ-ហិរញ្ញវត្ថុ

2025-04-20

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-04-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ចិន ឯកភាពពង្រីកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ពិសេសគាំទ្រការចូលរួមរវាងធនាគារពាណិជ្ជនានារបស់កម្ពុជាជាមួយនឹងប្រព័ន្ធទូទាត់ប្រាក់យ័នអន្តរធនាគារឆ្លងដែន។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងចិន ស្តីពីការកសាងសហគមន៍វាសនារួមគ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលកម្ពុជា-ចិន។

ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជា-ចិន ក៏បានឯកភាពគ្នាជំរុញកិច្ចសហការក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន តាមរយៈ QR កូដផងដែរ។ លើសពីនេះ ភាគីទាំងពីរ បានប្តេជ្ញាលើកកម្ពស់កិច្ចសហការថាមពលស្អាត រួមមានគម្រោងវារីអគ្គិសនី ស្ថានីយ៍វារីអគ្គីសនីបូមទឹកស្តុកទុក ថាមពលពន្លឺព្រះអាទិត្យ ថាមពលដើរដោយខ្យល់ និងបច្ចេកវិទ្យា ថាមពលស្អាតផ្សេងៗទៀតផង។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានត្រៀមខ្លួនអនុវត្តកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងផ្តល់តួនាទីកាន់តែសំខាន់ដល់គណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងរដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវរួមគ្នា លើការផ្ទេរបច្ចេកវិទ្យា នវានុវត្តន៍ និងសហគ្រិនភាព ព្រមទាំងជំរុញកម្លាំងផលិតកម្មថ្មី ប្រកបដោយគុណភាព៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599