SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ចិន ឯកភាពពន្លឿនផែនការ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីអនុវត្តគម្រោងវិនិយោគសំខាន់ៗកម្ពុជា-ចិន


កម្ពុជា-ចិន ឯកភាពពន្លឿនផែនការ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីអនុវត្តគម្រោងវិនិយោគសំខាន់ៗកម្ពុជា-ចិន
ពាណិជ្ជកម្ម

2025-04-19

ទូច សូរិយា

ពាណិជ្ជកម្ម

2025-04-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ចិន ឯកភាពពន្លឿនផែនការ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» ដើម្បីវឌ្ឍនភាព ជាដុំកំភួន និងអនុវត្តកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងវិនិយោគកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់សម្រាប់អនុវត្តគម្រោងវិនិយោគសំខាន់ៗ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរវាងចេញថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ កម្ពុជា-ចិនបានសម្រេចនូវការឯកភាពគ្នាជាច្រើនទាក់ទងនឹងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

ជាមួយគ្នានេះ ភាគីទាំងពីរ បានឯកភាពផ្តល់តួនាទីដល់យន្តការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ដើម្បីរួមគ្នាបង្កើតផែនការរួមសម្រាប់បណ្តាញផ្លូវដែកកម្ពុជា និងកំណត់គម្រោងសំខាន់ៗ។ ភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើយន្តហោះពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងៗ ក្នុងនោះភាគីចិន បានគាំទ្រកម្ពុជាអភិវឌ្ឍន៍«គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ក្រោមគោលការណ៍ សមិទ្ធិលទ្ធភាព និងនិរន្តរភាព។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានកោតសរសើរលទ្ធផលនៃកិច្ចប្រជុំលើកទី១ នៃ «ច្រករបៀងមច្ឆា និងអង្ករ» និងឯកភាពពន្លឿនការអនុវត្តផែនការកិច្ចសហប្រតិបត្តិការលើច្រករបៀងនេះ ដើម្បីទទួលលទ្ធផលជាក់ស្ដែង និងជំរុញឱ្យមានវឌ្ឍនភាពប្រសើរក្នុងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599