SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មចូលរួមពិព័រណ៍បាហ្សាអន្តរជាតិប្រចាំឆ្នាំនៅហ្វីលីពីន ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ


ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មចូលរួមពិព័រណ៍បាហ្សាអន្តរជាតិប្រចាំឆ្នាំនៅហ្វីលីពីន ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ចូលរួម ពិព័រណ៍បាហ្សាអន្តរជាតិប្រចាំឆ្នាំ របស់មូលនិធិបាហ្សាអន្តរជាតិ នៃប្រទេសហ្វីលីពីន ដើម្បីចូលរួមផ្សព្វផ្សាយផលិតផលកម្ពុជា។ តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៥ កក្កដា ពិព័រណ៍បាហ្សាអន្តរជាតិប្រចាំឆ្នាំនេះ នឹងប្រារព្ធទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងប៉ាស ប្រទេសហ្វីលីពីន។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិព័រណ៍បាហ្សាអន្តរជាតិប្រចាំឆ្នាំ រៀបចំឡើងនៅក្នុងគោលបំណងរួមចំណែកដល់ការរៃអង្គាសថវិកាសម្រាប់គម្រោងសប្បុរសធម៌(IBF) ជួយគាំទ្រដល់វិស័យអប់រំ និងថែទាំសុខភាពសម្រាប់ជនក្រីក្រជុំវិញពិភពលោក ពិសេសផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម មកពីបណ្តាប្រទេសផ្សេងៗ ដើម្បីផ្សព្វផ្សាយការលក់ ផលិតផល និងសេវាកម្មរបស់ខ្លួន។ ចំពោះ ពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ចូលរួមត្រូវមានកាតព្វកិច្ចបង់ថ្លៃស្តង់ជូនគណៈកម្មការរៀបចំ ដូចជា៖ ស្តង់សម្រាប់លក់ចំណីអាហារ ដែលមានទំហំ ២ម៉ែត្រ X ៣ម៉ែត្រ មានតម្លៃ ៣០០ដុល្លារ និងស្តង់ផលិតផលទូទៅ មានទំហំ ២ម៉ែត្រ X ៣ម៉ែត្រ ត្រូវបង់ ២៧០ដុល្លារ។

ប្រសិនម្ចាស់អាជីវកម្ម ដែលមានចំណាប់អារម្មណ៍ចូលរួមព្រឹត្តិការណ៍ខាងលើ អាចទាក់ទងបំពេញបែបបទ តាមរយៈលោកស្រី Nora Salazar អ៊ីម៉ែល: [email protected] ឬទាក់ទងមកកាន់លេខទូរសព្ទ០៨៧ ៧៥៥ ៥៥១/០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល [email protected] / [email protected] យ៉ាងយូរបំផុតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ជាកំហិត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី