SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា


សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-04

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-04

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លើកទឹកចិត្តឱ្យឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃប្រទេសចិន បន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន និងជំរុញការវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន ស្នើសុំបែបនេះ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ពិសេសនឹងបន្តពត់ដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ក្នុងការចូលរួមចំណែករក្សាសន្តិភាពពិភពលោកផងដែរ។

នាឱកាសនោះ សម្តេចតេជោប្រធានព្រឹទ្ធសភានៃកម្ពុជា ក៏បានស្នើសុំឱ្យភាគីចិនចំនួន ៣ចំណុចបន្ថែម រួមមាន៖ ទី១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក និងការបង្រ្កាបបទល្មើសល្បែងអនឡាញជាដើម។ ចំពោះ ទី២.បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ និងទី៣.បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេសទំនាក់ទំនងរវាងចលនាមហាជន និងគណៈទាក់ទងបរទេស។

ឯកឧត្តម ស៊ី ជីនពីង បានបន្ថែមថា ចិន-កម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍន៍បែបថ្មីនៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម ការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី