SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិថន របស់ថៃ ផ្តល់អាហារូបករណ៍៥៥កន្លែង ដល់សិស្សនិស្សិត និងមន្ត្រីរាជការ


ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិថន របស់ថៃ ផ្តល់អាហារូបករណ៍៥៥កន្លែង ដល់សិស្សនិស្សិត និងមន្ត្រីរាជការ
A+ A-

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការ ចំនួន ២៥០នាក់ ដើម្បីទទួលបានអាហារូបករណ៍ចំនួន ៥៥កន្លែង ដែលព្រះរាជូបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិថន។ អាហារូបករណ៍ផ្តល់សម្រាប់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៥-២០២៦ នៅតាមគ្រឹះស្ថានអប់រំប្រមាណជាង២០ របស់ថៃ។

បេក្ខជន ដែលចង់ប្រឡងយកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺត្រូវមានសញ្ជាតិខ្មែរ, សញ្ញាបត្របរិញ្ញាបត្រ (ភ្ជាប់ព្រឹត្តិបត្រពិន្ទុ), អាយុយ៉ាងច្រើន ៤០ឆ្នាំ (គិតដល់ថ្ងៃដាក់ពាក្យ), មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ, មានបទពិសោធការងាររដ្ឋ/អង្គការផ្សេងៗ/ក្រុមហ៊ុនឯកជនយ៉ាងតិច ២ឆ្នាំ, សរសេរ CV ជាភាសាអង់គ្លេស ឬថៃ និងមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។ បេក្ខជន ត្រូវប្រឡងលើវិញ្ញាសាវប្បធម៌ទូទៅរយៈពេល ១ម៉ោង ៣០នាទី និងភាសាអង់គ្លេសរយៈពេល ១ម៉ោង ៣០នាទី។

ចំពោះថ្នាក់បរិញ្ញាបត្រវិញ បេក្ខជន ត្រូវមានសញ្ជាតិខ្មែរ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល, អាយុយ៉ាងច្រើន ២៥ឆ្នាំ (គិតដល់ថ្ងៃដាក់ពាក្យ), មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា ដោយក្នុងនោះបេក្ខជន ត្រូវប្រឡងលើវិញ្ញាសាគណិតវិទ្យា រយៈពេល ១ម៉ោង ៣០នាទីនិងភាសាអង់គ្លេស ១ម៉ោង ៣០នាទី។

ក្នុងការប្រឡង ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បេក្ខជនត្រូវមានសំណុំឯកសារដែលត្រូវបំពេញ និងភ្ជាប់ ដូចជា៖ បង្កាន់ដៃទទួលពាក្យ ១ច្បាប់ ពាក្យសុំអាហារូបករណ៍ ១ច្បាប់ និងជីវប្រវត្តិសង្ខេប ១ច្បាប់ (មានគំរូ), កិច្ចសន្យា ១ច្បាប់ (មានគំរូ) និងរូបថត៤គុណ៦ ចំនួន ៤សន្លឹក (ពណ៌ធម្មជាតិ ទើបថតថ្មី)។

បេក្ខជន ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ (ច្បាប់ថតចម្លង) ១ច្បាប់ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល (ច្បាប់ថតចម្លង) ១ច្បាប់ សម្រាប់ថ្នាក់បរិញ្ញាបត្រ (ភ្ជាប់ច្បាប់ដើមមកជាមួយដើម្បីផ្ទៀងផ្ទាត់), លិខិតបញ្ជាក់ការសិក្សាពីគ្រឹះស្ថានសិក្សា/បណ្ណសម្គាល់ខ្លួននិស្សិត (ច្បាប់ថតចម្លង) ១ច្បាប់ចំពោះបេក្ខជនជានិស្សិតកំពុងសិក្សាតាមគ្រឹះស្ថានឧត្តមសិក្សា, លិខិត/សេចក្តីបញ្ជាក់ពីអង្គភាព ចំពោះបេក្ខជនជាមន្ត្រីរាជការ និងវិញ្ញាបនបត្រពិនិត្យកាយសម្បទា ២ច្បាប់ (បំពេញក្រោយពេលសាមីជនត្រូវបានជ្រើសរើសរួច)។

ក្រសួងអប់រំ នឹងបើកទទួលពាក្យ ត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៤ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានអាស័យដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ចម្ងាយ ប្រហែល ៥០ម៉ែត្រ)។ ផ្អែកលើលទ្ធផលប្រឡងជំហានទី១នេះ បេក្ខជនទាំង ២៥០នាក់ ដែលត្រូវបានជ្រើសរើស នឹងត្រូវចូលរួម ប្រឡង និងសម្ភាសន៍ ជំហានទី២ ដែលសហការរៀបចំដោយក្រសួងអប់រំ ជាមួយភាគីគម្រោង នាថ្ងៃទី២៣ ដល់ទី២៦ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី