SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កសិករនៅស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ចងក្រងជាសហគមន៍កសិកម្មទំនើបដំណាំស្រូវ តាមកិច្ចសន្យាថ្លៃទុកជាមុន


កសិករនៅស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ចងក្រងជាសហគមន៍កសិកម្មទំនើបដំណាំស្រូវ តាមកិច្ចសន្យាថ្លៃទុកជាមុន
A+ A-

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សារៀបចំកសិករស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវនៅរដូវកាលខាងមុខ ដោយមានការចុះកិច្ចសន្យាថ្លៃទុកជាមុនច្បាស់លាស់។

ឯកឧត្តម ឃឹម ហ្វីណង់ ពិតជាសប្បាយចិត្ត ដែលបានឃើញប្រជាកសិករកាន់តែច្រើនចាប់ផ្តើមយល់ពីអត្ថប្រយោជន៍ នៃការរួមផលិតជាសហគមន៍កសិកម្មទំនើប និងបានស្ម័គ្រចិត្តជ្រើសរើសការបង្កើនផលដែលមានការធានាថ្លៃទុកជាមុនរឹងមាំ ដើម្បីការពារខ្លួនពីហានិភ័យទីផ្សារ។

ក្រុមការងារក្រសួងកសិកម្ម គ្រោងនឹងត្រលប់មកខេត្តបាត់ដំបងម្តងទៀត នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីបន្តរៀបចំសហគមន៍កសិកម្មទំនើបបន្ថែមទៀត ជូនដល់បងប្អូនកសិករតាមសំណូមពរ។ នេះបើតាមការចុះផ្សាយរបស់ ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី