SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ត្រឹមឆ្នាំ២០២៣ ឥណទានជាប្រាក់រៀលកើនឡើង ២៥% ខណៈប្រាក់បញ្ញើជាប្រាក់រៀលកើនឡើង ១៦%


ត្រឹមឆ្នាំ២០២៣ ឥណទានជាប្រាក់រៀលកើនឡើង ២៥% ខណៈប្រាក់បញ្ញើជាប្រាក់រៀលកើនឡើង ១៦%
ធនាគារ-ហិរញ្ញវត្ថុ

2024-03-27

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-03-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ត្រឹមដំណាច់ឆ្នាំ២០២៣ ឥណទានជាប្រាក់រៀលបានកើនឡើងដល់ ២៥ភាគរយ នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦ភាគរយ នៃប្រាក់បញ្ញើសរុប។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលបានគូសបញ្ជាក់ថា តួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តលើរូបិយប័ណ្ណជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី៖«វិស័យមីក្រូហិរញ្ញវត្ថុជួយជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣» កាលពីថ្ងៃទី២៥ មីនា សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ ៥,៥៦ពាន់លានរៀល ខណៈប្រាក់បញ្ញើជាប្រាក់រៀលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង៤ កើនឡើងដល់ ១,៥២ពាន់លានរៀល។ ទិន្នន័យនេះ បានបង្ហាញពីការផ្លាស់ប្តូរ នៃទម្លាប់សន្សំរបស់សាធារណជនឆ្ពោះទៅរកការសន្សំរូបិយប័ណ្ណក្នុងស្រុក។

ឥណទានមីក្រូហិរញ្ញវត្ថុ បានជះឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យផ្សេងៗដូចជា គ្រួសារ ពាណិជ្ជកម្ម កសិកម្ម និងផ្នែកផ្សេងៗទៀត។ លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា៖«អន្តរាគមន៍នៃឥណទានតាមវិស័យគោលដៅច្បាស់លាស់ មិនត្រឹមតែជំរុញសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានសង្កត់ធ្ងន់លើតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជាទៀតផង»។ ក្នុងនោះដែរ ឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀល តាមរយៈប្រព័ន្ធទូទាត់បាគង បានកើនឡើង ៣,៤ដង ខ្ពស់ជាងកំណើនប្រតិបត្តិការទូទាត់ជាប្រាក់ដុល្លារ ដែលគូសបញ្ជាក់ពីភាពជោគជ័យនៃរូបិយប័ណ្ណជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី