2026-03-09
ទូច សូរិយា
2026-03-09
ទូច សូរិយា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារចិន Bank of China, Guangxi Province (BOC) ពិភាក្សាលើការផ្តល់ឥណទាន ដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្មកសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារ ARDB និងលោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ក៏បានពង្រឹងយន្តការទូទាត់ប្រាក់ឱ្យកាន់តែឆាប់រហ័ស និងមានតម្លៃទាប រវាងធនាគារ ARDB និងធនាគារចិន ខេត្តក្វាងស៊ី ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងលំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ជំនួបពិភាក្សានេះ គឺធ្វើឡើងដើម្បីបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ និងជាការត្រួសត្រាយផ្លូវក្នុងឈានទៅរកការចុះអនុស្សរណៈយោគយល់គ្នា (MoU) នៅពេលខាងមុខ ដេីម្បីស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់តួអង្គក្នុងវិស័យកសិកម្ម។ តាមរយៈកិច្ចសហការនេះ ARDB នឹងបន្តតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់លំហូរទុនតាមរយៈការផ្តល់ឥណទានជាទុនបង្វិល និងទុនវិនិយោគ ក៏ដូចជាសេវាធនាគារនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទ និងជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចិរភាព៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី