2024-07-24
វ៉ិត ស៊ីដឿន
2024-07-24
វ៉ិត ស៊ីដឿន
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ (Link) ដែលមានប្រភពមិនច្បាស់លាស់ ក្នុងអ៊ីម៉ែល ឬសារ ដែលតម្រូវឱ្យទាញយកកម្មវិធីណាមួយ។ ការអំពាវនាវបែបនេះ ព្រោះមានតំណភ្ជាប់ ដែលអាចបង្កជាបញ្ហាឱ្យក្រុមឆបោកចូលគ្រប់គ្រងលើប្រព័ន្ធឧបករណ៍របស់សាធារណជនដែលបានចុចដំណរលីងនោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៣ កក្កដានេះ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ការជាប់គាំងប្រព័ន្ធ Microsoft Windows របស់ក្រុមហ៊ុន Cybersecurity Crowdstrike បានបង្កបញ្ហាជាសាកល នៅពេលអាប់ដេត Software ខុសបច្ចេកទេសបណ្ដាលឱ្យឧបករណ៍មួយចំនួនដែលប្រើប្រាស់ Software Window ជាប់គាំងមិនដំណើរការ (Blue Screen) ឬភាសាបច្ចេកទេសហៅថា «Blue Screen of Death –BSOD»។ ការជាប់គាំងនេះ បង្កឱ្យមានផលប៉ះពាល់លើប្រព័ន្ធព័ត៌មានវិទ្យា ដូចជា៖ ជើងហោះហើរជាង ១៤ពាន់ត្រូវបានលុបចោល, មន្ទីរពេទ្យជាច្រើន ត្រូវបានរងផលប៉ះពាល់ និងប្រទេសមួយចំនួនដែលប្រើប្រាស់ Patches Sever ត្រូវបានជួបប្រទះបញ្ហាជាប់គាំង។
ក្នុងការជាប់គាំងនោះដែរ ក៏មានក្រុមឆបោកមួយចំនួន បានប្រើប្រាស់វិធីផ្សេងៗក្នុងការវាយប្រហារ រួមមាន៖ ការហៅទូរសព្ទ ផ្ញើអ៊ីម៉ែល ឬផ្ញើសារដែលមានតំណភ្ជាប់ ទៅកាន់វេបសាយក្លែងក្លាយ ដែលឱ្យទាញយកសុសវែរ ឬស្នើឱ្យចូលទៅប្រើប្រាស់ពីចម្ងាយ (Remote Access) ដើម្បីស្តារកុំព្យូទ័រឡើងវិញពីភាពជាប់គាំងនោះ។ ចំពោះសាធារណជន ដែលមានបញ្ហាជាប់គាំងនេះ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានណែនាំឱ្យចូលទៅកាន់ Safe Mode និងលុប File ដែលមានឈ្មោះ «00000291*.sys» ក្នុង«C:\system32\drivers\crowdstrike»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី