SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម និងអង្គការ FAO ផ្តួចផ្តើមរៀបចំកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម


ក្រសួងកសិកម្ម និងអង្គការ FAO ផ្តួចផ្តើមរៀបចំកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-16

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-16

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) មានបំណងសហការរៀបចំកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម ប្រកបដោយភាពជាក់លាក់ និងមានប្រសិទ្ធភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

គំនិតផ្តួចផ្តើមខាងលើនេះ ធ្វើឡើងក្រោយតំណាងអង្គការស្បៀងធ្វើបទបង្ហាញពីស្តីពី Cambodia Agrifood Trade and Investment Forum ទៅកាន់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ ខែសីហា។ ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម ឯកឧត្តម ឌិត ទីណា លើកឡើងថាជាកម្មវិធីគំរូមួយដែលមានទីផ្សារពិតប្រាកដ មានប្រសិទ្ធភាពនៃការវិនិយោគពេញលេញ និងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មនិងតម្លៃក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធនានា។

ឯកឧត្តម ឌិត ទីណា បន្តថាការរៀបចំកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម ត្រូវមានផែនការច្បាស់លាស់ និងគិតគូឱ្យបានស៊ីជម្រៅផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានបញ្ជាក់ថា កសិផលកម្ពុជាមានសក្តានុពលនៅកម្រិតដាំដុះ ( Upstream ) ដែលត្រូវការអ្នកវិនិយោគលើការកែច្នៃ (Downstream) ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិដូចជា ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ និងផលិតផលជលផល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី