SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) មានសទ្ធាជ្រះថ្លា បានប្រគេននូវទេយ្យទានដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តអង្គពោធិញាណ


 អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) មានសទ្ធាជ្រះថ្លា បានប្រគេននូវទេយ្យទានដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តអង្គពោធិញាណ
A+ A-

សូមអនុមោទនា! ថ្ងៃចន្ទ ១៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) មានសទ្ធាជ្រះថ្លា បានប្រគេននូវទេយ្យទានដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តអង្គពោធិញាណ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានដូចជា៖ ទឹកបរិសុទ្ធចំនួន ១០០កេះ, មី៤កេះ, ត្រីខ៤យួរ, សាប៊ូ៤ធុង, អង្ករ២បាវ, ទឹកផ្លែឈើ៤កេះ, កាហ្វេ៣៥កញ្ចប់ធំៗ, ទឹកស៊ីអ៊ីវ៤យួរ, ទឹកត្រី៤យួរ រួមទាំងថវិកា និងទេយ្យទានផ្សេងៗមួយចំនួនធំទៀត។

ក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសមហាកុសលផលបុណ្យ ជូនបុព្វបុរស, បុព្វការីជន ដែលពលីជិវិតដល់បុព្វហេតុជាតិមាតុភូមិគ្រប់ៗជំនាន់ទាំងអស់ និងប្រិយមិត្តអ្នកតាមដាន, ក្រុមហ៊ុន/ស្ថាប័នដៃគូរបស់អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ សូមជួបប្រទះនូវព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី