SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បាត់ដំបង ជាប់ជាបណ្ដាញទីក្រុងមានភាពច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ ក្នុងបញ្ជីអង្គការយូណេស្កូ


បាត់ដំបង ជាប់ជាបណ្ដាញទីក្រុងមានភាពច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ ក្នុងបញ្ជីអង្គការយូណេស្កូ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ក្រុងបាត់ដំបង»ត្រូវបានដាក់បញ្ចូលក្នុង«បណ្តាញទីក្រុងច្នៃប្រតិដ្ឋ»របស់អង្គការយូណេស្កូ (UNESCO Creative Cities Network-UCCN) ផ្នែកម្ហូបអាហារ (Gastronomy) ក្នុងចំណោមការចុះបញ្ជីថ្មីចំនួន៥៥ក្រុង របស់បណ្ដាញ UCCN ។ នេះតាមសេចក្តីប្រកាសរបស់អង្គការយូណេស្កូ នាថ្ងៃទិវាទីក្រុងពិភពលោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ 

សេចក្តីប្រកាសរបស់យូណេស្កូដដែល ការដាក់បញ្ចូលខេត្តបាត់ដំបង ក្នុងបណ្ដាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារនេះ មិនត្រឹមតែបង្ហាញពីមុខម្លូបពិសេសនោះទេ ប៉ុន្តែ វាមានឥទ្ធិពលលើវិស័យម្ហូបអាហារ ដើម្បីពង្រីកការអនុវត្តក្នុងតំបន់ និងការផ្លាស់ប្ដូរវប្បធម៌សកលទៀតផង។ ម្ហូបអាហារដ៏ល្បីរបស់អ្នកបាត់ដំបងនោះ រួមមាន៖ ណែមបាត់ដំបង, ប្រហុកបាត់ដំបង, កន្ទុយហេះបាត់ដំបង, បុកល្ហុងបាត់ដំបង, ទឹកគ្រឿងបាត់ដំបង ជាដើម។

សមិទ្ធផលនេះ កើតចេញពីការប្តេជ្ញាចិត្តរបស់របស់រដ្ឋបាលខេត្ត ដែលចង់ផ្សារភ្ជាប់ខ្លួនទៅនឹងវប្បធម៌ រួមទាំងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្ដរភាព ព្រមទាំងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការិយាល័យអង្គការយូណេស្កូនៅកម្ពុជា។ 

«ក្រុងបាត់ដំបង»ដែលដាក់បញ្ចូលក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារនេះ ស្ថិតក្នុងចំណោមការចុះបញ្ជីថ្មីចំនួន៥៥ក្រុង បណ្ដាញ UCCN មានទីក្រុងជាសមាជិកចំនួន៣៥០ ពីជាង១០០ប្រទេស ដោយប្រភេទច្នៃប្រតិដ្ឋ ដែលមានចំនួន៧ផ្សេងគ្នា រួមមាន សិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts), សិល្បៈនៃកាផ្សព្វផ្សាយ (Media Arts), ភាពយន្ដ (Film), រចនាប័ទ្ម និងការតុបតែង (Design), ម្ហូបអាហារ (Gastronomy), អក្សរសាស្រ្ដ (Literature) និង តន្រ្ដី (Music)។

ការជាប់ជាសមាជិកក្នុងបណ្ដាញ UCCN នេះ ត្រូវបានក្រសួងទេសចថា ជាចលករមួយក្នុងការសម្រេចបាននូវគំនិតផ្ដួចផ្ដើមយុទ្ធសាស្រ្ដ «បង្កើន៥ អភិវឌ្ឍ៣» (BUILD+3Ds) ពិសេសលើមុំ «បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា (Brand Management)» រួមចំណែកក្នុងការសម្រេចបាននូវវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599