2025-01-06
ទូច សូរិយា
2025-01-06
ទូច សូរិយា
ភ្នំពេញ៖ សហភាពអឺរ៉ុប ប្តេជ្ញាបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមកម្ពុជាតាមរយៈជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចម្បងៗដូចជា ការកាត់បន្ថយភាពក្រីក្រ ការថែទាំសុខភាព ការអប់រំ និងការប្រែប្រួលអាកាសធាតុ ពិសេសលើកកម្ពស់សង្គមប្រកបដោយបរិយាបន្ននិងវិបុលភាព។ នេះជាការលើកឡើងរបស់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប និងបានអរគុណដល់សហភាពអឺរ៉ុប ដែលបានបន្ស៊ីយុទ្ធសាស្ត្ររួមសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយនឹងអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការឆ្ពោះទៅសម្រេចនូវកំណើនប្រកបដោយចីរភាព និងបរិយាបន្ន និងប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។
ចំពោះ ការផ្លាស់ប្តូរយោបល់ពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ឯកឧត្តម ប្រាក់ សុខុន បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋ ដូចជាបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមាន ដោយមានគោលដៅលើកកម្ពស់លំហប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់ប្រជាជនកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី