2023-12-15
គិត បុប្ផា
2023-12-15
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យអង្គភាពសារព័ត៌មានទាំងអស់ ដែលមិនទាន់ចុះបញ្ជី មកចុះបញ្ជីឱ្យបានត្រឹមត្រូវនៅក្រសួង ដើម្បីទទួលបានការប្រកបការងារដោយវិជ្ជាជីវៈ និងទទួលបានការការពារស្របតាមផ្លូវច្បាប់។ ការលើកឡើងនេះ ធ្វើឡើងនាឱកាសដែលឯកឧត្តម ជួបពិភាក្សាការងារជាមួយនឹងសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
នាឱកាសក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តមរដ្ឋមន្រ្ដីព័ត៌មាន បានបញ្ជាក់ថា បច្ចុប្បន្នអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យ មានចំនួនជាង១ម៉ឺននាក់។ ក្នុងនោះមានសារព័ត៌មានអនឡាញជិត១ពាន់ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ខណៈដែលជាង១ពាន់ស្ថាប័នអនឡាញទៀត មិនទាន់បានមកចុះបញ្ជីស្នើសុំអាជ្ញាប័ណ្ណនៅឡើយ។ ឯកឧត្តម នេត្រ ភក្ត្រា ប្រាប់ដល់អ្នកដែលស្រឡាញ់ចូលចិត្តក្នុងវិស័យសារព័ត៌មាន គួរតែមកចុះបញ្ជីឱ្យបានត្រឹមត្រូវនៅក្រសួងព័ត៌មាន ដើម្បីទទួលបានការការពារដោយស្របច្បាប់។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងទៀតថា ដើម្បីជាការជួយដល់អង្គភាពសារព័ត៌មាន រាជរដ្ឋាភិបាល បានយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៨ និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ ជាមួយនេះដែរ ក្រសួងព័ត៌មាន បានជម្រាបជូនមា្ចស់អង្គភាពអាជីវកម្ម វិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ស្តីពីការធ្វើបច្ចុប្បន្នភាពគ្រប់គ្រងការធ្វើអាជីវកម្មលើវិស័យព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។
លើសពីការគិតគូរ និងផ្តល់កិច្ចគាំពារដល់មន្ត្រី ក្រសួងព័ត៌មាន បានគិតគូរដល់អ្នកសារព័ត៌មាន និងក្រុមគ្រួសារក្នុងការលើកស្ទួយកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួងព័ត៌មានបានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០% ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី