SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម រៀបចំ«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ» នៅសៀមរាប ដើម្បីអភិវឌ្ឍន៍វិស័យឯកជន


ក្រសួងពាណិជ្ជកម្ម រៀបចំ«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ» នៅសៀមរាប ដើម្បីអភិវឌ្ឍន៍វិស័យឯកជន
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ឆ្នាំ២០២៥ ដើម្បីជំរុញផលិតផលក្នុងស្រុក បន្តគាំទ្រផលិតផលខ្មែរ និងអភិវឌ្ឍន៍វិស័យឯកជន។ ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណ មាត់ស្ទឹងសៀមរាប ខេត្តសៀមរាប។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ពិព័រណ៍ ដែលគ្រោងនឹងរៀបចំ រយៈពេល ៤ថ្ងៃនេះមានគោលបំណងបង្កើតវេទិកាផ្គូផ្គងពាណិជ្ជកម្មរវាងសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយអ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា។ ពាក់ព័ន្ធនឹងពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ចូលរួមដាក់តាំងបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីឈានទៅការចុះ កិច្ចសន្យាទិញ-លក់។

សម្រាប់ការចុះឈ្មោះចូលរួម សាធារណជន អាចទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ ទីស្តីការក្រសួងពាណិជ្ជកម្ម និងមានអាសយដ្ឋានដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ សាធារណជន ក៏អាចទាក់ទងតាមលេខ៖ ០៧៧ ៣៣២ ២៣៣ ឬ ០១៧ ៧៥៩ ៥៦៧ ឬបំពេញបែបបទតាមអនឡាញ តាមតំណរភ្ជាប់ https://shorturl.at/NCAJO ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី