2025-01-07
គិត បុប្ផា
2025-01-07
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ នឹងសហការរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ និងពាណិជ្ជកម្ម» នាថ្ងៃទី២៧ ដល់៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានតេជោ។ ក្នុងព្រឹត្តការណ៍នេះនឹងមានសកម្មភាព ដូចជាការតាំងពិព័រណ៍ម្ហូបអាហារ ការតាំងផលិតផលពាណិជ្ជកម្ម ការសម្តែងសិល្បៈ ការប្រកួតរត់ប្រណាំង និងការប្រកួតថតរូប និងវីដេអូ ក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់»។
ការប្រកួតថតរូប និងវីដេអូនេះ នឹងធ្វើឡើងក្នុងគោលបំណងជ្រើសរើសបេក្ខជន ដែលមានទេពកោសល្យស្នាដៃឆ្នើម ជាពិសេសការផ្សព្វផ្សាយអំពីភាពទាក់ទាញ និងតំបន់សក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុទៅដល់ភ្ញៀវជាតិ និងអន្ដរជាតិ។ កម្មវិធីនេះ នឹងផ្សព្វផ្សាយពីគោលដៅទេសចរណ៍, បង្កើតរូបភាព និងវីដេអូ ដែលមានភាពទាក់ទាញ, ជម្រុញ និងបង្កើនផលិតផលខ្មែរ, បង្ហាញពីសហគមន៍ទេសចរណ៍, ជាសារអប់រំ និងបញ្ញាការយល់ដឹងជាសាធារណៈ និងផ្តោតទៅលើតំបន់សក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រ។
បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ការប្រកួតថតរូប ត្រូវធ្វើឡើងក្រោមប្រធានបទ «ទីក្រុង និងធម្មជាតិ ប្រកបដោយសក្តានុពលទេសចរណ៍» និងការប្រកួតវីដេអូ ក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់»។ ចំពោះជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ២លានរៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១,២លានរៀល និងលេខ៣ ទទួលបាន ៨សែនរៀល ហើយជ័យលាភីទាំងនេះ នឹងទទួលបានបន្ទប់ស្នាក់នៅមួយយប់ មានសមាជិក ២នាក់ និងអាហារពីរពេល នៅសណ្ឋានគារហ្វឺនកូ (Queenco Hotel) ខេត្តព្រះសីហនុ។
សាធារណជន ដែលមានបំណងប្រកួតថតរូប និងវីដេអូនេះ អាចចុះឈ្មោះពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ តាមរយៈលេខ ០១២ ៦១៥ ៥៦៧ និង ០៩៣ ៦៤៩ ២៣៤។ ចំណែក កាលបរិច្ឆេទប្រកួតវិញ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ និងការប្រកាសលទ្ធផលជ័យលាភី នឹងទទួលរង្វាន់ គឺនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ល្ងាច នៅក្នុងកម្មពិធីបើកព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ និងពាណិជ្ជកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី