SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អង្គការ UNIDO នឹងរៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម ស្តង់ដា ISO សម្រាប់វិស័យកសិកម្មនៅកម្ពុជា


អង្គការ UNIDO នឹងរៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម ស្តង់ដា ISO សម្រាប់វិស័យកសិកម្មនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-04

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-04

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ អង្គការ UNIDO ពិនិត្យលទ្ធភាពរៀបចំមន្ទីរពិសោធន៍ជាតិកសិកម្ម និងជំរុញការកសាងមន្ទីរពិសោធន៍នេះ ឱ្យមានលក្ខណៈស្តង់ដា ISO សម្រាប់វិស័យកសិកម្មកម្ពុជា។ នេះបើតាមការឱ្យដឹងពីកិច្ចពិភាក្សារវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ UNIDO កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម ឌិត ទីណា បានផ្តល់អនុសាសន៍ដល់ក្រុមការងារ UNIDO សិក្សាអំពីសម្ភារពិសោធន៍ និងស្តង់ដានៃការជួសជុលថែទាំឱ្យមានគុណភាពល្អ និងមានស្តង់ដាតែមួយ។ ពាក់ព័ន្ធនឹងកិច្ចការនេះ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម លើកឡើងថា មន្ទីរពិសោធន៍ជាតិនេះ មានសារសំខាន់ខ្លាំងណាស់ ក្នុងការបម្រើដល់ការធ្វើពាណិជ្ជកម្មនាំចេញកសិផលកម្ពុជា ដោយពិនិត្យលើអនាម័យ ភូតគាមអនាម័យ និងការគ្រប់គ្រងជំងឺផ្សេងៗ ដូច្នេះត្រូវធ្វើឱ្យទាន់ពេលវេលា និងមានសម្ភារគ្រប់គ្រាន់។

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តដល់ក្រុមការងារ UNIDO ជំរុញការងារនេះបន្ថែមទៀត ធ្វើយ៉ាងណាឱ្យមានលទ្ធផលផ្លែផ្កា និងជាសក្ខីភាពមួយបង្ហាញពីកិច្ចសហប្រតិបត្តិការនៃការរួមគ្នាជួយគាំទ្រដល់ការងារមន្ទីរពិសោធន៍ជាតិកសិកម្មកម្ពុជា ឱ្យលេចចេញជារូបរាងពិតប្រាកដ។ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ក្រសួងកសិកម្ម បានត្រៀមខ្លួនរួចជាស្រេច ជាពិសេសផ្នែកធនធានមនុស្ស ដើម្បីបំពេញការងារនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី