2025-02-05
ឃី ភារៈ
2025-02-05
ឃី ភារៈ
ភ្នំពេញ៖ ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននីហ្សេរីយ៉ា (MAC) មានបំណងស្វែងយល់ពីសមត្ថភាពដ៏រឹងមាំរបស់ប្រទេសកម្ពុជាក្នុងវិស័យសកម្មភាពមីន ដែលមានបទពិសោធជាង ៣ទសវត្សរ៍ក្នុងការបោសសម្អាតមីន។ នេះបើតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបរវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) និងគណៈប្រតិភូនីហ្សេរីយ៉ា ក៏បានពិភាក្សាអំពីការចែករំលែកបទពិសោធ និងវគ្គបណ្តុះបណ្តាលវិស័យសកម្មភាពមីនដល់ប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមផងដែរ។
គួរបញ្ជាក់ថា ប្រទេសនីហ្សេរីយ៉ា គឺជាប្រទេសមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដោយសារសង្គ្រាមផ្ទុះឡើងនៅឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ និងបន្តមានជម្លោះសង្គ្រាមប្រដាប់អាវុធផ្ទៃក្នុងរហូតមកដល់បច្ចុប្បន្ននេះ។ ដោយឃើញសភាពការណ៍បែបនេះ រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA ក៏ចូលរួមអន្តរាគមន៍ជួយរដ្ឋាភិបាលនីហ្សេរីយ៉ា និងជំរុញមកសិក្សាពីបទពិសោធនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី