2025-01-17
គិត បុប្ផា
2025-01-17
គិត បុប្ផា
ភ្នំពេញ៖ កិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) រវាងកម្ពុជា និងមីយ៉ាន់ម៉ានេះ នឹងក្លាយជាចលករ ដែលរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគប្រទេសទាំងពីរឱ្យប្រសើរឡើង។ នេះបើតាមការលើកឡើងរបស់ លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ។
កិច្ចព្រមព្រៀង DTA ជុំទី២ ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៥ភាគីកម្ពុជា និងមីយ៉ាន់ម៉ា បានពិភាក្សាលម្អិត និងស៊ីជម្រៅលើគ្រប់មាត្រា និងចំណុច ដែលនៅសេសសល់ទាំងអស់ និងពុំទាន់បានឯកភាព នៅជុំទី១។ ជាលទ្ធផល ភាគីទាំងពីរ បានដោះស្រាយបញ្ហា ដែលនៅសេសសល់ទាំងអស់ ដោយក្នុងនោះមាត្រាទាំង ៣១ នៃកិច្ចព្រមព្រៀង ត្រូវបានឯកភាពគ្នាទាំងស្រុង។
គួរបញ្ជាក់ថា ក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង១០ មីយ៉ាន់ម៉ា គឺជារដ្ឋសមាជិកអាស៊ានចុងក្រោយគេ ដែលកម្ពុជាត្រូវចរចាកិច្ចព្រមព្រៀង DTA ជាមួយ ដើម្បីឈានទៅសម្រេចបានវិធានការទាក់ទិននឹងពន្ធដារ ដែលមានចែងក្នុងផែនការមេសហគមន៍ សេដ្ឋកិច្ចអាស៊ាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី