SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ឱ្យមន្រ្តីសហការជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ កៀរគរធនធានជំរុញការងារពិពិធកម្មសេដ្ឋកិច្ចជន


រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ឱ្យមន្រ្តីសហការជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ កៀរគរធនធានជំរុញការងារពិពិធកម្មសេដ្ឋកិច្ចជន
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-03

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍, NGOs វិស័យឯកជន, សប្បុរសជន និងភាគីពាក់ព័ន្ធនានា ដើម្បីកៀរគរធនធាន ជំរុញការងារពិពិធកម្មសេដ្ឋកិច្ចជនឱ្យកាន់តែប្រសើរ។

ក្រៅពីការបង្កើនកិច្ចសហការ ដើម្បីកៀរគរធនធាន ក្នុងកិច្ចប្រជុំនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន ក៏បានណែនាំឱ្យគណៈកម្មការខាងលើ ខិតខំអនុវត្តទិសដៅការងារដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងឆ្នាំ២០២៥ និងចងក្រងឯកសារកម្មវិធីបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ ជាពិសេសមេរៀនបទពិសោធជោគជ័យ ដើម្បីផ្សព្វផ្សាយ និងចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀតសម្រាប់ការអនុវត្ត។

ឯកឧត្តម ឆាយ ឫទ្ធិសែន ក៏បានឱ្យគណៈកម្មការ ជំរុញការចងក្រងសហគមន៍បន្ថែមទៀត, ពង្រឹងការងារឥណទានជនបទឱ្យមានប្រសិទ្ធភាព ជាពិសេសនៅតាមភូមិគំរូ, ត្រូវបន្ដរៀបចំការតាំងពិព័រណ៍ផលិតផលជនបទ និងចូលរួមតាំងបង្ហាញសមិទ្ធផលជនបទក្នុងពិធីពិព័រណ៍ផ្សេងៗ និងត្រូវបន្តបណ្ដុះបណ្ដាលជំនាញមូលដ្ឋានបន្ថែម ជាពិសេសផ្ដោតលើជំនាញដែលអនុវត្តទទួលបានជោគជ័យនាពេលកន្លងមក។

បើតាមការលើកឡើងរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ ដែលមានចក្ខុវិស័យ «កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌»។ ចក្ខុវិស័យនេះ នឹងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋបង្កើនប្រាក់ចំណូល ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលជាការចូលរួមចំណែកក្នុងការអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះបើតាមការចុះផ្សាយរបស់អភិវឌ្ឍន៍ជនបទ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី