2025-01-27
គិត បុប្ផា
2025-01-27
គិត បុប្ផា
ភ្នំពេញ៖ ICON Program Cambodia នឹងរៀបចំ «សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលទិសពាយ័ព្យ» នៅខេត្តសៀមរាប ដើម្បីផ្តល់ជាគន្លឹះប្រើប្រាស់ទិន្នន័យ ការធ្វើទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់អាជីវកម្មដល់សហគ្រិន។
ក្រៅពីម្ចាស់អាជីវកម្ម សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នេះ ក៏បើកឱកាសឱ្យសាធារណជន អ្នកចូលចិត្តបច្ចេកវិទ្យា និងសិស្ស-និស្សិតចូលរួមផងដែរ ដើម្បីទទួលបានបទពិសោធ ចំណេះដឹង និងគន្លឹះសំខាន់ៗក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលពីអ្នកជំនាញ និងអ្នកអនុវត្តផ្ទាល់, ឱកាសទទួលបានការបញ្ចុះតម្លៃពីក្រុមហ៊ុនផ្តល់សេវាកម្ម បច្ចេកវិទ្យាឌីជីថល និងឱកាសទទួលបានកញ្ចប់គាំទ្រឌីជីថលពីគម្រោង GIZ-ICONE។
«សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលទិសពាយ័ព្យ» នឹងរៀបចំឡើងនា ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ដែលសាធារណជន អាចចុះឈ្មោះដោយសេរី តាមរយៈ https://www.eventbrite.com/.../digital-technology... ឬ ០១៧ ២៤ ៦៤ ១៨៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី