SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល បន្តលើកលែងពន្ធដល់វិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥


រដ្ឋាភិបាល បន្តលើកលែងពន្ធដល់វិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-12

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្តលើកលែងពន្ធ ដល់វិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ ដែលជាម្ចាស់អចលនទ្រព្យ។ ការបន្តលើកលែងពន្ធនេះ ធ្វើឡើងក្រោមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

តាមសេចក្តីជូនដំណឹង ស្តីពី «ការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ» ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្ថែមគោលការណ៍លើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រួមមាន ៖ ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ៧ ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៥។ ចំពោះ ការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ដែលមានលក្ខណៈជាបុរី មានតម្លៃលើស៧ម៉ឺនដុល្លារ ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍ លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៥។

រាល់ការផ្ទេរកម្មសិទ្ធិ ដែលទទួលបានការលើកលែងនិងអនុគ្រោះពន្ធខាងលើនេះ ត្រូវអនុវត្តតាមតម្លៃទីផ្សារជាក់ស្តែង ដោយមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ដំណាច់ឆ្នាំ២០២៥ និងត្រូវប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អ្នកជាប់ពន្ធ ត្រូវភ្ជាប់មកជាមួយនូវកិច្ចសន្យាទិញ-លក់ជាក់ស្ដែងរវាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញ ដោយបន្ថែមលើសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនលើរូបវន្តបុគ្គល ចំពោះអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ផងដែរ។ ចំពោះទ្រព្យចំនួន ៥ប្រភេទផ្សេងទៀតរួមមាន ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស នឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ។

ចំពោះ ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ រដ្ឋាភិបាល បានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ មានន័យថា កម្មសិទ្ធិករ, អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ មិនមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤។ ករណីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌ ការលើកលែងពន្ធ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ ចំនួន៣។ ការលើកលែងពន្ធ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ ចំនួន៣ នេះ មានដូចជា៖ ទី១.ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ, ទី២. ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ ៥ហិកតា ក្នុងដីមួយកន្លែង និងទី៣.ដីដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី