2024-12-03
ទូច សូរិយា
2024-12-03
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ មិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពនោះទេ តែជាការបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់សហជីព ដែលជាអ្នកតំណាងសំឡេងនៃកម្មករនិយោជិត និងជំរុញការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាផងដែរ។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ក្នុងពិធីបិទសមាជវិសាមញ្ញរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈនេះ នឹងជំរុញឱ្យសហជីពទាំងអស់ខិតខំធ្វើឯកភាពកម្មរវាងគ្នា ដើម្បីពង្រឹងបាននូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។ ការបង្រួបបង្រួមដ៏សំខាន់នៃសហជីពនេះ នឹងធ្វើឱ្យសហជីពនៅកម្ពុជា គោរពឆន្ទៈគ្នាទៅវិញទៅមក ពិភាក្សាគ្នាដោយរក្សាកត្តាសត្យានុម័តជាគោល មិនមានការរើសអើង ឬចាត់ចំណាត់ថ្នាក់គ្នា តាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យ ដែលតិច ឬច្រើននឹងនាំឱ្យមានការបែកបាក់រវាងសហជីព និងសហជីពនោះឡើយ។
រដ្ឋមន្រ្តីក្រសួងការងារ ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសសហជីព ចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម ធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថាជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន។ ជាមួយគ្នានេះ ក្រសួងការងារ ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ពិសេសសហជីព ដើម្បីផ្លាស់ប្តូរបទពិសោធ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយឱ្យទាន់ពេលវេលា ដែលស្របតាមតួនាទីភារកិច្ចរបស់ក្រសួង ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត និងសង្គមទាំងមូលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី