2025-02-02
ទូច សូរិយា
2025-02-02
ទូច សូរិយា
ភ្នំពេញ៖ អ្នកជាប់ ពន្ធអាចពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញពន្ធដារបានដោយឥតគិតថ្លៃ តាមរយៈមធ្យោបាយសំខាន់ៗចំនួន៣ រួមមាន៖ បញ្ជរពិគ្រោះយោបល់, មជ្ឈមណ្ឌលពិគ្រោះយោបល់តាមទូរសព្ទ ១២៧៧ និង GDT Live Chat។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៩៦ ដែលអគ្គនាយកដ្ឋានពន្ធដារ ចុះផ្សាយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
មធ្យោបាយសំខាន់ៗចំនួន៣ នោះរួមមាន៖ ទី១. បញ្ជរពិគ្រោះយោបល់ គឺក្រៅពីការប្រើប្រាស់មធ្យោបាយអនឡាញសម្រាប់ផ្តល់សេវាអ្នកជាប់ពន្ធ និងបញ្ជូនព័ត៌មានទៅកាន់សាធារណជន អគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំបញ្ឈរពិគ្រោះយោបល់នៅអគ្គនាយកដ្ឋានពន្ធដារ និងនៅតាមបណ្ដាសាខាពន្ធដារខេត្ត-ខណ្ឌ ដើម្បីផ្តល់លទ្ធភាពដល់អ្នកជាប់ពន្ធមកពិគ្រោះយោបល់ដោយផ្ទាល់ជាមួយមន្ត្រីជំនាញ។
ទី២. មជ្ឈមណ្ឌលពិគ្រោះយោបល់តាមទូរសព្ទ ១២៧៧ ជាមជ្ឈមណ្ឌលដែលផ្ដល់ជូនសាធារណជន និងអ្នកជាប់ពន្ធអាចសួរសំណួរពាក់ព័ន្ធ នឹងពន្ធដារ ដូចជា ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត បែបបទនិងនីតិវិធីនៃការបំពេញកាតព្វកិច្ចសារពើពន្ធ ការប្រើប្រាស់ប្រព័ន្ធនានា របស់អគ្គនាយកដ្ឋានពន្ធដារ ផ្តល់នូវមតិយោបល់ត្រឡប់នានាពីរដ្ឋបាលសារពើពន្ធ ដោយមិនចាំបាច់ចំណាយពេលវេលាមកជួបផ្ទាល់ជាមួយមន្ត្រីជំនាញ។
ទី៣. GDT Live Chat ជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកជាប់ពន្ធ និងសាធារណជនអាចជជែកផ្ទាល់ជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងអាចផ្ញើឯកសារពាក់ព័ន្ធតាមរយៈ Chat ដើម្បីទទួលបានសេវាពិគ្រោះយោបល់ប្រកបដោយវិជ្ជាជីវៈដូចបានជួបផ្ទាល់ ជាមួយមន្ត្រីជំនាញផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី