SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អភិបាលខេត្ត៖ ទូកនេសាទមិនទាន់ចុះបញ្ជី មិនអនុញ្ញាតឱ្យអាជីវកម្មនេសាទក្នុងដែនសមុទ្រខេត្តព្រះសីហនុ ឡើយ


អភិបាលខេត្ត៖ ទូកនេសាទមិនទាន់ចុះបញ្ជី មិនអនុញ្ញាតឱ្យអាជីវកម្មនេសាទក្នុងដែនសមុទ្រខេត្តព្រះសីហនុ ឡើយ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-03

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-03

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ មិនអនុញ្ញាឱ្យប្រជានេសាទដែលមិនបានចុះឈ្មោះបញ្ជីទូកនេសាទក្នុងឆ្នាំ២០២៣ ចុះនេសាទក្នុងលម្ហសមុទ្រដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខេត្តព្រះសីហនុឡើយ ព្រោះនឹងធ្វើឱ្យប៉ះពាល់គុណតម្លៃរបស់ជាតិ។ នេះជាការលើកឡើងរបស់អភិបាលខេត្តឯកឧត្តម គួច ចំរើន នៅក្នុងកិច្ចប្រជុំជាមួយនឹងមន្ត្រីខេត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ជំរុញឱ្យប្រជានេសាទមកទទួលសេវាសុំចុះបញ្ជីទូកនេសាទ ឱ្យបានមុនបំណាច់ឆ្នាំ២០២៣ ដោយរដ្ឋបាលខេត្ត នឹងជួយសម្រួលដល់ការបញ្ចុះតម្លៃសេវារហូតដល់៥០ភាគរយ។ ទន្ទឹមនឹងការបញ្ចុះតម្លៃសេវាចុះបញ្ជីទូកនេសាទនេះ អភិបាលខេត្ត បានណែនាំមន្ត្រីថ្នាក់ក្រោមឱ្យជួយបង្កើនសកម្មភាពផ្សព្វផ្សាយ និងសម្របសម្រួលពន្លឿនការបំពេញបែបបទចុះបញ្ជីឱ្យស្របច្បាប់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រជានេសាទដែលមិនបានចុះឈ្មោះក្នុងឆ្នាំ២០២៣ រដ្ឋបាលខេត្តនឹងមិនអនុញ្ញាតឱ្យនេសាទក្នុងលម្ហសមុទ្រខេត្តព្រះសីហនុឡើយ ព្រោះធ្វើឱ្យប៉ះពាល់គុណតម្លៃរបស់ជាតិ។ ដោយឡែក ក្នុងករណីបានមកស្នើសុំហើយ ប៉ុន្ដែមិនទាន់បានទទួលប័ណ្ណសម្គាល់ទូកនេសាទ មានបង្កាន់ដៃទទួលពាក្យ និងបង្កាន់ដៃបង់ប្រាក់របស់អង្គភាពដែលបញ្ជាក់ថាបានស្នើសុំសេវារួចហើយនោះ គឺមានសិទ្ធិក្នុងការធ្វើអាជីវកម្មនេសាទក្នុងដែនសមុទ្រជាធម្មតា។

ទាក់ទងនឹងការចុះបញ្ជីទូកនេសាទនៅក្នុងខេត្តព្រះសីហនុនេះ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ មានទូកនេសាទសរុបចំនួន ២,៥២៣គ្រឿង ក្នុងនោះនាវាដែលបានចុះបញ្ជីរួចមុនពេលយុទ្ធនាការជំរុញការចុះបញ្ជីមានចំនួន ៤៨៨គ្រឿង។ ក្នុងរយៈពេលជិត០២ខែ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត បានទទួលសេវាចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកនេសាទ សរុបបានចំនួន ៣៣៧គ្រឿង និងប្រមូលចំណូលសរុបបានចំនួន ២៧,៥៥០,០០០រៀល ជាមួយការបញ្ចុះតម្លៃ ៥០ភាគរយ នៃតម្លៃសរុប។ នេះជាចំនួនតួរលេខ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្នុងទិសដៅជំរុញការចុះបញ្ជីនាវានេសាទ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបន្ដលើកទឹកចិត្តប្រជានេសាទឱ្យមកស្នើសុំចុះបញ្ជីនាវា ឬទូកនេសាទរបស់ខ្លួនឱ្យបានគ្រប់គ្នាមុនបំណាច់ឆ្នាំនេះ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_13.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599