2024-09-26
ទូច សូរិយា
2024-09-26
ទូច សូរិយា
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានចុះហត្ថលេខាផ្តល់ឥណទានសម្បទានចំនួន ៧ ៩៨៨លានយ៉េនជប៉ុន ប្រមាណ ៥៤,៣លានដុល្លារអាម៉េរិក ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ ជំហានទី២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ JICA ចេញផ្សាយនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
JICA បានបញ្ជាក់ថា ការផ្តល់ឥណទានសម្បទានចំនួន ៥៤,៣លានដុល្លារនេះ គឺជាកញ្ចប់ឥណទានទី៣របស់ជប៉ុន ទៅលើគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ។ កញ្ចប់ឥណទានទី៣នេះ ជាហិរញ្ញប្បទានបំពេញបន្ថែមសម្រាប់ការងារសាងសង់អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីបន្តបន្ទាប់ទៀត ដែលតភ្ជាប់ទៅតំបន់ច្បារអំពៅ។
កញ្ចប់ឥណទានទី៣នេះ គឺចុះហត្ថលេខាកិច្ចព្រមព្រៀងដោយឯកឧត្តម រស់ សីលវ៉ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។ គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ ជំហានទី២នេះ នឹងពង្រឹងស្ថេរភាព និងពង្រីកសមត្ថភាពក្នុងការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញ តាមរយៈការសាងសង់អនុស្ថានីយអគ្គិសនីថ្មី, ការសាងសង់ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីអាកាសតង់ស្យុងខ្ពស់ និងការសាងសង់ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីបង្កប់ក្រោមដីតង់ស្យុងខ្ពស់ និងមធ្យម។
ឯកឧត្តម រស់ សីលវ៉ បានលើកឡើងថា ការបន្តផ្ដល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA)នេះ គឺឆ្លើយតបចំទិសដៅនៃកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានអរគុណដល់ JICA ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ និងរួមចំណែកគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី