2024-08-15
ទូច សូរិយា
2024-08-15
ទូច សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៤ ប្រទេសចិន នៅតែឈរលើលេខរៀងទី១ និងជាដៃគូនាំចេញ និងនាំចូលទំនិញធំជាងគេរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មជាង ៨,៧២ពាន់លានដុល្លារ កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មានទំហំ ៧,០៩ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
ចំពោះ ការនាំចេញ-នាំចូលទំនិញសរុបទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៧ខែ កម្ពុជា សម្រេចបានជាង ៣១,១៨ពាន់លានដុល្លារ កើនឡើង១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្រៅពីប្រទេសចិន ប្រទេសដែលកម្ពុជាមានទំហំពាណិជ្ជកម្មធំបន្តបន្ទាប់ទៀត រួមមាន៖ សហរដ្ឋអាម៉េរិក កម្ពុជាសម្រេចបានទំហំ ៥,៦៦ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបាន ៤,៦០ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបាន ២,៤១ពាន់លានដុល្លារ និងប្រទេសជាច្រើនផ្សេងទៀត។
ទំនិញដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូល រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី