2024-07-16
គិត បុប្ផា
2024-07-16
គិត បុប្ផា
ភ្នំពេញ៖ សាធារណរដ្ឋលីបេរីយ៉ា (Liberia) ចង់បញ្ជាទិញផលិតផលកសិកម្ម ដូចជាអង្ករ ដំឡូងមី និងស្វាយចន្ទីពីកម្ពុជា។ ក្រៅពីគោលបំណងបញ្ជាទិញផលិតផលកសិកម្ម ឯកឧត្តម Amin MODAD រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋ Liberia បានស្នើឱ្យកម្ពុជាផ្តល់គំរូប្រភេទអង្ករ ស្វាយចន្ទី និងតារាងតម្លៃមកឱ្យប្រទេសខ្លួនផងដែរ។
ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីផលិតផលកសិកម្មដែលមានសក្តានុពលរបស់កម្ពុជា និងទំហំពាណិជ្ជកម្មនាំចេញ ជាពិសេសប្រភេទអង្ករ។ លើសពីនេះ ក្នុងកិច្ចប្រជុំកាលពីទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឱ្យសាធារណរដ្ឋលីបេរីយ៉ា សិក្សាពីតម្រូវការប្រភេទអង្ករ និងផលិតផលកសិកម្មផ្សេងទៀតរបស់កម្ពុជាទៀតផង។
ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយ ឯកឧត្តម អ៊ុក ប្រជា និងឯកឧត្តម សួន វិជ្ជា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងលោក សួស អ៊ឹមស៊ូជីវី ទីប្រឹក្សានៃស្ថានបេសកកម្មកម្ពុជា ឯកឧត្តម Amin MODAD ក៏មានចំណាប់អារម្មណ៍ចង់សិក្សាពីការរៀបចំ និងគ្រប់គ្រងស្បៀងបម្រុង និងការផលិតអង្ករពីប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
តាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤នេះ បរិមាណនៃការនាំចេញកសិផលរបស់កម្ពុជា មានការកើនឡើង ៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កសិផល ដែលនាំចេញមានការកើនឡើងក្នុងឆ្នាំ២០២៤នេះ រួមមាន៖ ដំឡូងមី គ្រាប់ស្វាយចន្ទី និងស្រូវ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី