2025-09-06
គិត បុប្ផា
2025-09-06
គិត បុប្ផា
ភ្នំពេញ៖ សហរដ្ឋអាម៉េរិក ផ្តល់ជំនួយជាថវិកា ៥០ម៉ឺនដុល្លារ សម្រាប់ផ្គត់ផ្គង់អាហារដល់ស្ត្រី និងកុមារ ដែលរងផលប៉ះពាល់ពីសង្រ្គាមរវាងកម្ពុជា និងថៃ។ នេះបើតាមការលើកឡើងរបស់ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។
ក្រៅពីអាហារ អាម៉េរិក ក៏ផ្តល់ឧបករណ៍សម្រាប់ជួយសង្គ្រោះជីវិតម្តាយ និងកុមារ ថ្នាំលាបការពារមូសចំនួន ៣ម៉ឺនដប និងមុងចំនួន ២០ម៉ឺន ដើម្បីបង្ការការរីករាលដាលជំងឺគ្រុនចាញ់ និងថវិកាជំនួយដល់ថ្នាក់រៀនជាង ៥០០ ដើម្បីឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន នៅក្នុងសហគមន៍ ដែលរងផលប៉ះពាល់ផងដែរ។
ក្នុងឱកាសនៃការអបអរសាទរខួបទី ៧៥ឆ្នាំ នៃមិត្តភាពកម្ពុជា និងអាម៉េរិក សហរដ្ឋអាម៉េរិក នៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ និងមានសុវត្ថិភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។ លោកស្រី Bridgette L. Walker លើកឡើងដូច្នេះ ក្នុងកិច្ចពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី