2025-06-06
គន ម៉េងហុង
2025-06-06
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញធុរជន និងវិនិយោគិន នៃប្រទេសជាសមាជិកកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងបណ្តាប្រទេសផ្សេងៗទៀត មកធ្វើទស្សនកិច្ចនៅកម្ពុជា ពិសេសខេត្តព្រះសីហនុដើម្បីស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងថា វេទិកាសន្ទនារវាងអ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិក RCEP ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន និងប្រទេសជាសមាជិក RCEP ទាំងអស់ក្នុងការសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានបន្តថា រដ្ឋបាលខេត្តធានាជូនអ្នកវិនិយោគនូវការសម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈស្របតាមច្បាប់ ឱ្យបានឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារវិនិយោគ ដោយធានាសន្តិសុខ និងសុវត្ថិភាពជាចម្បង។ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានលើកពីទស្សនៈ និងគោលដៅរបស់ខេត្តគឺ «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ»។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី