SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសាធារណការ ណែនាំជាថ្មីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍


ក្រសួងសាធារណការ ណែនាំជាថ្មីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ដោយមើលឃើញពីការកកស្ទះនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ មករា ឆ្នាំ២០២៤ ក្រោយពេលដែលប្រជាពលរដ្ឋធ្វើដំណើរត្រឡប់មកពីលេងកម្សាន្តក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំជាថ្មីអំពីគន្លង ៣ប្រភេទ ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការកកស្ទះ និងមិនត្រូវឱ្យរង់ចាំយូរ។

ប្រភេទគន្លងទី១ ការបំពាក់ឧបករណ៍ OBU លើកញ្ចក់ឡាន និងបញ្ចូលទឹកប្រាក់ជាមុនគ្រប់គ្រាន់ នោះប្រជាពលរដ្ឋចាំបាច់ត្រូវចូលចេញតាមច្រក ETC ដែលនៅជាប់ច្រក ANPR ។ ចំពោះរថយន្តដែលគ្មានឧបករណ៍ OBU មិនអាចចេញចូលច្រក ETC បានទេ ទោះបានបញ្ចូលទឹកប្រាក់ជាមុនក៏ដោយ។ 

ប្រភេទគន្លងទី២ បើបានបញ្ចូលទឹកប្រាក់រួចរាល់ និងគ្រប់គ្រាន់ក្នុងផ្លាកលេខ នោះរថយន្តអាចចេញចូលគន្លងដែលមានសញ្ញា ANPR ។ ការប្រើប្រាស់គន្លងនេះ មានលក្ខណៈសាមញ្ញ និងងាយស្រួល មិនតម្រូវឱ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ។ 

ចំណែកគន្លងទី៣ រថយន្តដែលមិនមានឧបករណ៍ OBU និងមិនមានទឹកប្រាក់ក្នុងផ្លាកលេខទេ ត្រូវបើកបរនៅគន្លង MTC ដែលមានសញ្ញា«⬇️»។ ការចូលគន្លងនេះ តម្រូវឱ្យយកកាត និងប្រើប្រាស់សាច់ប្រាក់នៅច្រកចេញ។

ក្រសួងសាធារណការ បានឱ្យដឹងថា៖«បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយគ្រាន់តែចូលទៅកាន់វែបសាយភ្ជាប់ទៅកាន់ធនាគារ ដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh»

គួរបញ្ជាក់ថា ប្រជាពលរដ្ឋអាចពិនិត្យសមតុល្យទឹកប្រាក់ ដែលបានបញ្ចូលឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្តបាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី