SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អគ្គិសនីកម្ពុជា ប្រាប់ឱ្យអតិថិជនប្រយ័ត្នជនឆបោកបន្លំជាបុគ្គលិក EDC ទារឱ្យបង់ប្រាក់ថ្លៃប្រើភ្លើងប្រចាំខែ ឬប្តូរបរិក្ខាអគ្គិសនីផ្សេងៗ


អគ្គិសនីកម្ពុជា ប្រាប់ឱ្យអតិថិជនប្រយ័ត្នជនឆបោកបន្លំជាបុគ្គលិក EDC ទារឱ្យបង់ប្រាក់ថ្លៃប្រើភ្លើងប្រចាំខែ ឬប្តូរបរិក្ខាអគ្គិសនីផ្សេងៗ
A+ A-

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) ប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះករណីបុគ្គល ដែលមិនស្គាល់អត្តសញ្ញាណបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ឱ្យអតិថិជនបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទូរទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្ងៃប្តូរនាឡិកាស្ទង់ ប្តូរឌីសុងទ័រ និងប្តូរបរិក្ខាអគ្គិសនីមួយចំនួន។ ជនខិលខូចទាំងនោះ បានឆរបោកអតិថិជនតាមរយៈទូរស័ព្ទ បណ្តាញទំនាក់ទំនងសង្គម និងធម្យោបាយនានា តាមរយៈភ្នាក់ងារវីង និងទ្រូម៉ានី ដោយជនឆបោកនោះ ទាមទារឱ្យបង់ប្រាក់ដោយបញ្ជាក់ថា ដើម្បីចៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។

បើតាមសេចក្តីប្រកាសអគ្គិសនីកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រាប់ទៅអតិថិជន ដោយកុំបង់ប្រាក់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះទាំងនោះឱ្យសោះ ប្រសិនបើ មានបុគ្គលមិនស្គាល់អត្តសញ្ញាណបានទំនាក់ទំនងទៅឱ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់ ពាក់ព័ន្ធនឹងករណីខាងលើ។ ក្នុងករណីដែលអតិថិជនបង់លុយ នោះអគ្គសនីកម្ពុជា មិនការទទួលខុសត្រូវចំពោះទឹកប្រាក ដែលបានទូរទាត់នោះ។

បន្ថែមពីនេះ EDC ប្រាប់ថា បើមានករណីឆបោកនេះកើតឡើង ឬមានចម្ងល់ អតិជនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទក្នុងវិក្កយបត្រ អាចទំនាក់ទំនង Facebook ផ្លូវការរបស់«អគ្គសនីកម្ពុជា-EDC» ឬអាចទំនាក់ទំនងទីស្នាក់ការកណ្តាលរបស់អគ្គសនីកម្ពុជា ជាពិសេស តាមរយៈលេខទូរស័ព្ទលេខ ១២៩៨ ហើយបើមានករណីនេះកើតឡើងត្រូវផ្តល់ដំណឹងមកអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី