SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ស្នើឱ្យចិនជំរុញជើងហោះហើរត្រង់ពីក្វាងស៊ី-កម្ពុជា និងមកកាន់ខេត្តសៀមរាប ជាពិសេស


កម្ពុជា ស្នើឱ្យចិនជំរុញជើងហោះហើរត្រង់ពីក្វាងស៊ី-កម្ពុជា និងមកកាន់ខេត្តសៀមរាប ជាពិសេស
A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ស្នើឱ្យមន្ទីរឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ីរបស់ចិន ជំរុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុងនានានៃតំបន់ស្វយ័តក្វាងស៊ី មកកាន់កម្ពុជា ពិសេសមកកាន់ខេត្តសៀមរាប។ នេះជាការលើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងកម្មវិធី «សន្និសីទផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី» ឯកឧត្តម ហួត ហាក់ ក៏បានស្នើឱ្យលោកកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ និងជាប្រធានមន្ទីរឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី ជួយផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាទៅដល់ប្រជាជនក្វាងស៊ីមកកម្ពុជាផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរៀបចំសន្និសីទផ្សព្វផ្សាយនេះ នឹងជួយជំរុញក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងកាន់តែច្រើនថែមទៀតរវាងកម្ពុជា-ចិន ពិសេសនឹងរួមចំណែកក្នុងការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវសក្តានុពលទេសចរណ៍របស់កម្ពុជា-ចិន ជាពិសេសការយកចិត្តទុកដាក់ជាអាទិភាពនូវប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី