SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សប្តាហ៍ភាពយន្តចិននៅកម្ពុជា បានសម្ពោធជាផ្លូវការ នឹងមានការចាក់បញ្ចាំងភាពយន្តល្បីៗចំនួន ៥ចំណងជើង


សប្តាហ៍ភាពយន្តចិននៅកម្ពុជា បានសម្ពោធជាផ្លូវការ នឹងមានការចាក់បញ្ចាំងភាពយន្តល្បីៗចំនួន ៥ចំណងជើង
A+ A-

ភ្នំពេញ៖ សប្ដាហ៍ភាពយន្តចិននៅកម្ពុជា ត្រូវបានសម្ពោធបើកជាផ្លូវការ នៅសាលសន្និសីទចតុម្មុខ ដែលសហការរៀបចំដោយ រដ្ឋបាលភាពយន្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី និងបណ្ណសាភាពយន្តចិន។ នេះតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍សប្ដាហ៍ភាពយន្តចិននៅកម្ពុជានេះ នឹងប្រារព្ធទៅរយៈពេល ៥ថ្ងៃ ដែលមានការចាក់បញ្ចាំងភាពយន្តល្បីៗចំនួន ៥ចំណងជើង នៅរោងភាពយន្តឡេជេន អូឡាំព្យាម៉ល ដោយទស្សនិកជនអាចទស្សនាដោយសេរី។ ក្នុងពីធីសម្ពោធជាផ្លូវ ដែលចូលរួមដោយឯកឧត្ដម Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកឡើងថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណីដែលបានចាប់ផ្ដើមយូរមកហើយ នឹងក៏មានវប្បធម៌អរិយធម៌ដ៏ចំណាស់និងអស្ចារ្យរៀងៗខ្លួនផងដែរ។

លោកជំទាវ ភឿង សកុណា បន្តថា ទំនាក់ទំនងកម្ពុជា-ចិន គឺបានឈានដល់កម្រិតដ៏សំខាន់មួយជា «សហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន» ខណៈដែល «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ជាអាទិភាពខ្ពស់លើទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី