2024-12-16
គិត បុប្ផា
2024-12-16
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ «ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» ក្នុងគោលបំណងបង្ហាញអំពីសិប្បកម្មប្រពៃណីតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា ដល់ទេសចរ ដើម្បីស្វែងយល់ពីស្នាដៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា ក៏មានគោលបំណងអបអរសាទរ «ក្រមា» ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ។ ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗ ដូចជាការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធីស្វែងយល់ពីសិប្បកម្មប្រពៃណី, បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា និងការបង្ហាញទេពកោសល្យសិល្បៈកុមារ។
ពិព័រណ៍នេះ នឹងមានកម្មវិធីឱ្យទេសចរស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, បច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា និងការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគុំតន្ត្រី ចម្រៀង រាំកម្សាន្ត។ ពិព័រណ៍ ដែលបើកឱ្យសាធារណជនចូលរួមដោយសេរីនេះ នឹងប្រព្រឹត្តឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង៨:៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី