SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យពាណិជ្ជករចូលរួមពិព័រណ៍កាកាវនៅប្រទេសម៉ាឡេស៊ី


ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យពាណិជ្ជករចូលរួមពិព័រណ៍កាកាវនៅប្រទេសម៉ាឡេស៊ី
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករ និងសាធារណជន ចូលរួមពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤-២៧ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិសាបា ទីក្រុង Kota Kinabalu រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

ពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥ ដែលរៀបចំដោយក្រុមប្រឹក្សាកាកាវម៉ាឡេស៊ីនេះ គឺជាវេទិកាដ៏មានសារសំខាន់មួយដែលប្រមូលផ្តុំនូវអ្នកផលិតកាកាវ អ្នកកែច្នៃសូកូឡា និងអ្នកពាក់ព័ន្ធក្នុងអាជីវកម្មកាកាវ និងសូកូឡាទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសអាជីវកម្មថ្មីៗក្នុងវិស័យកាកាវ។

ចំពោះ ពាណិជ្ជករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ទំនាក់ទំនងមកមន្ត្រីសម្របសម្រួល តាមរយៈទូរសព្ទ៖ +៨៥៥ ១២ ៧៧៧ ៩៥៩ / +៨៥៥ ១៧ ២៩៦ ៩៩២ ឬអ៊ីម៉ែល [email protected] / [email protected]


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599