2025-03-18
គន ម៉េងហុង
2025-03-18
គន ម៉េងហុង
ភ្នំពេញ៖ ប្រតិភូ នៃសាកលវិទ្យាល័យ Monash របស់ប្រទេសអូស្ត្រាលី ដឹកនាំដោយលោក Fabian MARRONE Interim CEO, Monash College ស្នើសុំកិច្ចសហប្រតិបត្តិការ (Partnership Possibility) ជាមួយសាកលវិទ្យាល័យនៅកម្ពុជា ផ្តល់កម្មវិធីសិក្សារយៈពេលវែង និងខ្លី និងវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនរួមគ្នា និងជំនាញចាំបាច់ជាច្រើនទៀត។
ក្នុងកិច្ចសហការខាងលើនេះ ក៏នឹងមានដំណើរទស្សនកិច្ចសិក្សា, Exchange program និងសិក្ខាសាលា រវាងសាកលវិទ្យាល័យ របស់អូស្ត្រាលី និងសាកលវិទ្យាល័យនៅកម្ពុជា ផងដែរ។ ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់ភាគី Monash College ជាមួយសាកលវិទ្យាល័យកម្ពុជា ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ចំពោះការវិវឌ្ឍយ៉ាងឆាប់រហ័ស នៃបញ្ញាសិប្បនិមិ្មត ដែលកំពុងធ្វើឱ្យមានបម្រែបម្រួលខ្លាំងទៅលើការអប់រំ និងទីផ្សារការងារជាសាកល។ នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តល់អនុសាសន៍ដល់ភាគី Monash College ឱ្យពិនិត្យលទ្ធភាព ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យរដ្ឋនៅកម្ពុជា ផងដែរ។
លោក Fabian MARRONE Interim CEO បានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅ នៃសាកលវិទ្យាល័យ Monash ដែលជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយកម្រិតអន្តរជាតិ មានអាយុប្រមាណ ៦០ឆ្នាំ នៅប្រទេសអូស្រ្តាលី។ សាកលវិទ្យាល័យ មានការទទួលស្គាល់លើគុណភាពនៃការសិក្សាស្រាវជ្រាវ ការអប់រំ និងជាសហគ្រិនភាពប្រកបដោយភាពច្នៃប្រឌិត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងអប់រំយុវជននិងកីឡានាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី