SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ទឹកដោះគោស្រស់ជាង ៩តោន ត្រូវបានកម្លាំងមន្ត្រីជំនាញខេត្តបាត់ដំបងដុតកម្ទេចចោល


ទឹកដោះគោស្រស់ជាង ៩តោន ត្រូវបានកម្លាំងមន្ត្រីជំនាញខេត្តបាត់ដំបងដុតកម្ទេចចោល
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ផលិតផលទឹកដោះគោចំនួន ២១២ កេស ស្មើនឹង ១០,៦០០ដប ទម្ងន់សរុប ៩,៥៤០គីឡូក្រាម ត្រូវបានមន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង តំណាងក្រុមហ៊ុន UNT ដុតកម្ទេចចោល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

មន្ត្រីជំនាញខេត្តបាត់ដំបង បានឱ្យដឹងថា ទំនិញទឹកដោះគោស្រស់នេះ គឺដឹកជញ្ជូនពុំមានលក្ខណៈសមស្របតាមលក្ខខណ្ឌតម្រូវសម្រាប់មនុស្សបរិភោគ ដែលដឹកជញ្ជូនពុំបានត្រឹមត្រូវ ដោយកម្លាំងសមត្ថកិច្ចជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់ឃាត់ទុកបាន។

ការដុតកម្ទេចទឹកដោះគោស្រស់ជាង ៩តោននេះ ធ្វើឡើងនៅទីលានចាក់សំរាម ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី