SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ព្រែកជីកហ្វូណនតេជោ»ដែលប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី៥ សីហា ស្ថិតក្នុងព្រែកតាកែវ ខេត្តកណ្តាល


«ព្រែកជីកហ្វូណនតេជោ»ដែលប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី៥ សីហា ស្ថិតក្នុងព្រែកតាកែវ ខេត្តកណ្តាល
A+ A-

ភ្នំពេញ៖ សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណតេជោ»នៅថ្ងៃទី០៥ សីហាខាងមុខនេះ។ ទីតាំងបើកការដ្ឋាននេះ នឹងប្រារព្ធធ្វើនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ តែរូបភាពព្រែកជីកតំណាងសម្រាប់ការប្រារព្ធបើកការដ្ឋាននេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ៤០ម៉ែត្រ និងផ្នែកខាងក្រោមប្រវែង១៨,៥ ម៉ែត្រប៉ុណ្ណោះ។

គួរបញ្ជាក់ថា ផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាពលរដ្ឋសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

ការសាងសង់គម្រោងផ្លូវទឹកពីទន្លេឆ្ពោះទៅសមុទ្ររបស់កម្ពុជា នេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារអាម៉េរិក និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី