2025-01-05
គិត បុប្ផា
2025-01-05
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បដិសេធទាំងស្រុងលើការចុះផ្សាយព័ត៌មាន ស្តីអំពីភាពមិនប្រក្រតី នៃកិច្ចការលទ្ធកម្មកំណាត់ផ្លូវជាតិលេខ៤ ដោយបានចោទប្រកាន់ថា នាយកគម្រោង និងតំណាង ធនាគារពិភពលោក ទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង១លានដុល្លារ អាម៉េរិក ជាថ្នូរនឹងការទទួលបានគម្រោងនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបនឹងការចុះផ្សាយរបស់កាសែត THE CAMBODIA DAILY ថា គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនដែលបានចរចាណាមួយជាមួយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្តីពីការប្រគល់កំណាត់ផ្លូវ៤៣ គីឡូម៉ែត្រ ទៅឱ្យក្រុមហ៊ុននេះ ជាថ្នូរនឹងទឹកប្រាក់ នោះទេ។
កំណាត់ផ្លូវជាតិលេខ៤ មានប្រវែង ៤៣គីឡូម៉ែត្រ ចន្លោះ គ.ម១៤៣+០០០ ដល់ គ.ម១៨៦+០០០ ត្រូវបានប្រគល់ជា «កិច្ចសន្យាជួសជុលថែទាំ» ទៅឱ្យក្រុមហ៊ុនសំណង់បរទេសមួយ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ ប៉ុន្តែក្រុមហ៊ុននេះ មិនបានអនុវត្តការងារទៅតាមកាលវិភាគគ្រោងទុក ដោយមានការយឺតយ៉ាវហួសហេតុ ទើបក្រសួងសាធារណការលុបកិច្ចសន្យាចោល ហើយរឹបអូសយកប្រាក់កក់ចំនួន ៩៦៩,៨៥៧.១៩ដុល្លារ ដែលជាថវិកាផាកពិន័យ ចូលថវិការដ្ឋ។ ពាក់ព័ន្ធនឹងព័ត៌មានមិនពិតនេះ ក្រសួងសាធារណការ ស្នើឱ្យកាសែត THE CAMBODIA DAILY កែតម្រូវការចុះផ្សាយផងដែរ។
គួរបញ្ជាក់ថា គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មអន្តរក្រសួង បានធ្វើលទ្ធកម្មកំណាត់ផ្លូវជាតិលេខ៤ ប្រកបដោយតម្លាភាព អនុលោមយ៉ាងហ្មត់ចត់ទៅតាមនីតិវិធីលទ្ធកម្មរបស់ធនាគារពិភពលោក និងនីតិវិធីលទ្ធកម្មរបស់រាជរដ្ឋាភិបាល ដោយមានទីប្រឹក្សាលទ្ធកម្មអន្តរជាតិ១ រូបជាជំនាញការ និងមន្ត្រីលទ្ធកម្មធនាគារពិភពលោកគ្រប់គ្រង និងណែនាំជាប្រចាំទៅតាមដំណាក់កាលនីមួយៗ។ នីតិវិធីលទ្ធកម្មរបស់ធនាគារពិភពលោក តម្រូវឱ្យមានពីរដំណាក់កាល គឺដំណាក់កាលបច្ចេកទេស (Technical Part) និងដំណាក់កាលហិរញ្ញវត្ថុ ដល់ត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ នៅមិនទាន់ដឹងនៅឡើយទេថា ក្រុមហ៊ុនណា ដែលជាជ័យលាភីនៃកំណាត់ផ្លូវ ៤៣គីឡូម៉ែត្រនេះ ដោយហេតុថាកញ្ចប់ថវិកាដេញថ្លៃ (Financial Envelop) នៅមិនទាន់បើកនៅឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី