2025-03-02
គន ម៉េងហុង
2025-03-02
គន ម៉េងហុង
ភ្នំពេញ៖ «ប្រព័ន្ធកុំព្យូទ័រក្លោដ» សំដៅលើការផ្តល់សេវាកុំព្យូទ័រតាមអ៊ីនធឺណិត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលទៅប្រើប្រាស់ធនធានកុំព្យូទ័រ ដូចជា Servers, Storage, Databases, Networking, Software, Analytics និង Intelligence ដោយពុំចាំបាច់មានការអនុញ្ញាត ឬលំបាកក្នុងការរក្សាហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៀត។
ប្រព័ន្ធកុំព្យូទ័រក្លោដ មាន ៣ប្រភេទ រួមមាន៖ ប្រភេទទី១. Private Cloud Computing គឺជាប្រភេទនៃប្រព័ន្ធកុំព្យូទ័រក្លោដ ដែលផ្តល់ការគ្រប់គ្រងទិន្នន័យមានលក្ខណៈជាឯកជនភាព និងពេញនិយមប្រើប្រាស់ក្នុងចំណោមអាជីវកម្ម សហគ្រាស និងឧស្សាហកម្ម ដែលទាមទារនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យមានកម្រិតសុវត្ថិភាពខ្ពស់។
ប្រភេទទី២. Public Cloud Computing ជាប្រព័ន្ធកុំព្យូទ័រក្លោដ ដែលហេដ្ឋារចនាសម្ព័ន្ធ ថ្នាល និងSoftware បង្កើតដោយក្រុមហ៊ុនផ្តល់សេវាកម្មកុំព្យូទ័រក្លោដ ដូចជា Google Cloud, Alibaba Cloud និងAmazon ជាដើម ដែលលក់សេវាកម្មប្រព័ន្ធកុំព្យូទ័រក្លោដដល់ស្ថាប័ន ក៏ដូចជាអាជីវកម្មក្នុងការទិញយកសេវាកម្មទាំងនេះទៅធ្វើការគ្រប់គ្រងអាជីវកម្មរបស់ពួកគេ។
ប្រភេទទី៣. Hybrid Cloud Computing គឺជាការរួមបញ្ចូលរវាង Private Cloud Computing និង Public Cloud Computing ដើម្បីបង្កើតប្រព័ន្ធកុំព្យូទ័រក្លោដចម្រុះមួយ ដែលអាចដំណើរការរលូន និងមានភាពបត់បែនខ្ពស់ទៅតាមតម្រូវការរបស់ស្ថាប័ន និងអាជីវកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី